(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០៥៤,៦២៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៦,៤០០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤១,០៩០នាក់ (ស្លាប់ ១៤៣,២៧០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៦៥,៦៧២នាក់ (ស្លាប់ ៤២,០៧៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៤២,២២៤នាក់ (ស្លាប់ ២៨,៥៧៦នាក់)
* ថៃ ឆ្លងចំនួន ១,៨៦៦,៨៦៣នាក់ (ស្លាប់ ១៨,៨៦៥នាក់)
* វៀតណាម ឆ្លងចំនួន ៨៩៦,១៧៤នាក់ (ស្លាប់ ២១,៨០២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៥,៨៩៨នាក់ (ស្លាប់ ១៨,៥៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៧៩,០៩៥នាក់ (ស្លាប់ ៣៣៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,០០០នាក់ (ស្លាប់ ២,៧៥១នាក់)
* ទ្បាវ ឆ្លងចំនួន ៣៧,០១៨នាក់ (ស្លាប់ ៥៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១២,៥៩៥នាក់ (ស្លាប់ ៨២នាក់)៕