(បាដាដ)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានទៅដល់ទីក្រុងបាដាដ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi នាថ្ងៃសុក្រ ទី០៨ ខែមេសានេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា។
ដំណើរទស្សនកិច្ចដែលមិនបានគ្រោងទុក និងមិនបានប្រកាសជាផ្លូវការនេះ ត្រូវបានគេដឹងថា លោក John Kerry និងលោក Haider al-Abadi នឹងពិភាក្សាគ្នាទៅលើនៃការវាយប្រហារក្រុមឧទ្ទាម ISIS ប៉ុន្តែក្រុមអ្នកឃ្លាំមើលមួយចំនួនបានលើកឡើងថា ប្រហែលជាមានហេតុផលផ្សេងលើសពីនេះ ទើបអាមេរិក បញ្ជូនលោក Kerry ទៅទាំងតក់ក្រហល់បែបនេះ៕