(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៩ករណី បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ និងអ្នករបួសចំនួន ១៤នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕