(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវការដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» និង «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងនោះក៏មានការរៀបចំសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានផងដែរ។

ការរៀបចំពិធីប្រកាសផ្សព្វផ្សាយខាងលើនេះ នឹងត្រូវធ្វើឡើងចំនួន២ពេលផ្សេងគ្នា រួមមាន៖

* នៅវេលាម៉ោង៨៖៣០នាទីព្រឹក ក្រសួងនឹងធ្វើពិធីប្រកាសផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» ជាមុន។

* នៅវេលាម៉ោង២៖៣០នាទីរសៀល ក្រសួងនឹងធ្វើពិធីប្រកាសផ្សព្វផ្សាយ «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» តាមក្រោយ។

ពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយទាំងនេះដែរ ក៏នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ហើយក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផ្សេងទៀតផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖