(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈរដ្ឋ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានបញ្ជាក់ថា សម្រាប់ការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ គឺត្រូវដោយកំណត់រូបភាពនៃការបង្រៀន និងការរៀនតាមបណ្តុំ ចាប់ពី១៥នាក់ និង២០នាក់ ដោយឆ្លាស់វេនគ្នា ដោយអនុវត្តតាមវិធានគម្លាតសុវត្ថិភាព និងអនុវត្តតាមវិធានការសុខាភិបាល៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រៃវែង៖