(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរកឃើញបេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភីទាំង១០រូបហើយ។ បេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភីតាំង១០មានដូចជា៖
១៖ ប៉ែន លីហេង (វីដេអូ)
២៖ សៀន វិរៈ (វីដេអូ)
៣៖ ជា រ៉ាមី (វីដេអូ)
៤៖ ងួន លក្ខណៈ (កំណាព្យ)
៥៖ លឿន ផូស្រីនាង (វីដេអូ)
៦៖ នុត រដ្ឋា (វីដេអូ)
៧៖ រស់ សាវី (វីដេអូ)
៨៖ នួន ស៊ីនឿន (កំណាព្យ)
៩៖ រឿន សុខុន (កំណាព្យ)
១០៖ សុធារ វង្ស (វីដេអូ)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាលើប័ណ្ណសរសើរជូនចំពោះ បេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភី ទាំង១០រូបផងដែរ។ សូមជំរាបថា កម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងចាប់ផ្តើមនៅម៉ោង ៩៖០០ព្រឹក នៅបន្ទប់ម្លិះជាន់ទី២ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
កម្មវិធីប្រគល់រង្វាន់ និងបន្ទាប់មកពិធីថត រូបជាកិត្តិយសនៅមុខរូប «ប្រាសាទអង្គរវត្ត» ជាន់ទី២ និងបន្ទាប់មកទៀតថតរូបជាកិត្តិយសនៅមុខ «ស្រះស្រង់» នៅជាន់ទី១។ ទីកន្លែងទាំងនេះគឺជាកន្លែងប្រវត្តិសាស្រ្តដែល សម្តេចនាយករដ្ឋមន្រ្តីតែងតែជួបប្រាស្រ័យ និងថតរូបជាអនុស្សាវរីយ៍កិត្តិយស ជាមួយប្រមុខដឹកនាំប្រទេស និងគណៈប្រតិភូសំខាន់ៗមកពីបរទេស។
បន្ទាប់មកនឹងមានកម្មវិធីទស្សនា តាមជាន់នីមួយៗនៃវិមានសន្តិភាពផងដែរ។ នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលសម្តេចតេជោ បានផ្តល់ជូនបេក្ខជនបេក្ខនារី និងយុវជន ដែលបាន ទទួលជ័យលាភី។ សូមជូនពរបេក្ខជនគំរូឆ្នើមរបស់កម្ពុជាជាច្រើនរូបទៀត នៅក្នុងកម្មវីធីជាបន្តនេះ។
បេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភី ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ទាំង១០នាក់ សូមមកទទួលរង្វាន់ និងប័ណ្ណសរសើរ នៅវិមានរដ្ឋាភិបាលសន្តិភាព នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០ព្រឹក៕