(ភ្នំពេញ)៖ ក្រុមគ្រួសារ និងលោក ម៉ែន ណារិទ្ធ ប្រធាន សសយក សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅគេហដ្ឋាន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានទទួលការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងថវិកាមួយចំនួនទៀត ដើម្បីដោះស្រាយក្នុងជីវភាព ពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធាន សសយក ខណ្ឌ, លោក ឯក ឃុនដឿន អភិបាលខណ្ឌ, លោក ឡេង ចាន់វិសិដ្ឋ អនុប្រធាន សសយក ខណ្ឌ, លោក ហង្ស បញ្ញា ស្មៀន សង្កាត់ទួលសង្កែទី២ ជាមួយនិងរដ្ឋបាលសង្កាត់-ខណ្ឌផងដែរ។
ក្នុងឱកាសប្រគល់និងទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាពនេះ, លោក ម៉ែន ណារិទ្ធ និងក្រុមគ្រួសារ បានថ្លែងអំណរអរគុណ និងសូមជូនពរផងដែរចំពោះសម្ដេចទាំងទ្វេរ និងលោក ឯក ឃុនដឿន តាមរយៈលោក ជុំ បាយ័នវិបុល, លោក ឡេង ចាន់វិសិដ្ឋ, លោក ហង្ស បញ្ញា ស្មៀន និងក្រុមការងាររដ្ឋបាលសង្កាត់-ខណ្ឌមួយចំនួនទៀតផងដែរ បន្ទាប់ពីទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ របស់សម្ដេចទាំងទ្វេរ ដើម្បីដោះស្រាយក្នុងជីវភាព។
សូមជម្រាបថា សម្រាប់ថវិកា ដែលលោក ម៉ែន ណារិទ្ធ និងក្រុមគ្រួសារ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅគេហដ្ឋាន ទទួលបានដើម្បីដោះស្រាយជីវភាពមួយចំនួន រួមមាន៖ លោក ឯក ឃុនដឿន ថវិកា២០០,០០០រៀល, លោក ជុំ បាយន្តវិបុល ថវិកា ១០០,០០០រៀល, លោក ឡេង ចាន់វិសិដ្ឋ ថវិកា៥០,០០០រៀល និងរដ្ឋបាលសង្កាត់ទួលសង្កែទី២ ថវិកា ២០០,០០០រៀល៕