(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០២៧,៣៣២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៩៧២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤០,៤៧៩នាក់ (ស្លាប់ ១៤៣,២៣៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៦១,៣០៧នាក់ (ស្លាប់ ៤១,៩៤២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៣៦,៤៩៨នាក់ (ស្លាប់ ២៨,៤៩២នាក់)
* ថៃ ឆ្លងចំនួន ១,៨៥៩,១៥៧នាក់ (ស្លាប់ ១៨,៧៩៩នាក់)
* វៀតណាម ឆ្លងចំនួន ៨៩២,៥៧៩នាក់ (ស្លាប់ ២១,៧៣៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៤,៩៧៤នាក់ (ស្លាប់ ១៨,៥៦០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៧៥,៨១៨នាក់ (ស្លាប់ ៣២៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,៨៨៨នាក់ (ស្លាប់ ២,៧៤៣នាក់)
* ទ្បាវ ឆ្លងចំនួន ៣៦,២៤៨នាក់ (ស្លាប់ ៥៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១២,៣៨៤នាក់ (ស្លាប់ ៨១នាក់)៕