(ភ្នំពេញ)៖ ប្រធានគណៈកម្មាការជាតិវាយតម្លៃ ទីក្រុងស្អាត លោក ថោង ខុន និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរៀបចំកម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុង ដោយបានស្នើឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំកម្មវិធីការបញ្រ្ជាបការយល់ដឹង អំពីទីក្រុងស្អាត និងបរិស្ថានស្អាត និងកម្មវិធីសម្អាតទីក្រុងរបស់ខ្លួន អបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ការស្នើរសុំឲ្យរៀបចំកម្មវិធីនេះ ដើម្បីចូលរួមលើកស្ទួយសោភ័ណភាពទីក្រុង ពិសេសដើម្បីជាការបញ្ជ្រាបចំណេះដឹង ដល់សាធារណជនទៅទូឲ្យបានទូទំទូលាយ៕