(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងបានលេីកឡេីងថា ការផ្ដល់សេវាសាធាណៈនានា ដែលជាតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនបានរហ័សទាន់ពេលវេលា គឺជាការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានពិសេសថ្នាក់ឃុំដែលត្រូវសម្រេចឲ្យបាន។
ការលើកឡើងរបស់លោក ជា ចាន់តូ ដូចនេះធ្វេីឡេីង ក្នុងឱកាសដែលចូលរួម ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ឆ្នាំ ២០២២-២០២៧ជូនដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក និងឃុំក្នុងស្រុកស្ទោង។
លោក ជា ចាន់តូ បានឲ្យដឹងថា មន្ត្រីមូលដ្ឋាន និងមន្ត្រីថ្នាក់ឃុំជាអ្នកនៅផ្ទាល់ជាមួយប្រជាជនដូចនេះចាំបាច់ត្រូវពង្រឹងបន្ថែមលើកការងារផ្ដល់សេវាសាធារណៈនានា ឲ្យកាន់តែប្រសើរប្រកបដោយប្រសិទ្ធិភាព ,គុណភាណ, តម្លាភាព និង ការជឿទុកចិត្ត ពិសេសសេវាអប់រំនិងសុខាភិបាល។
លោកបានបន្ដថា គោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧នេះ គឺរៀបចំឡើងក្នុងគោលដៅពង្រឹងនិងពង្រីកសមិទ្ធផលគ្រប់ផ្នែកនៅឃុំ សង្កាត់ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅគ្រប់មូលដ្ឋាន ហើយគោលនយោបាយនេះក៏មានបំណងថែរក្សាសន្តិភាព និងការលើកស្ទួយកម្រិតជីវភាពរស់នៅប្រជាជនឲ្យកាន់តែប្រសើរឡើងផងដែរ។
លោកបានបន្ដថា ដើម្បីឲ្យគោលនយោបាយនេះទទួលបានលទ្ធផលល្អ និងជោគជ័យលុះត្រាណាមានការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេសទើបយើងបង្កើតបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យនៅថ្នាក់ឃុំ សង្កាត់ សម្រាប់ក្នុងដំណើរការទៅមុខរបស់ប្រទេសជាតិលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋនិងការអភិវឌ្ឍ
នៅក្នុងឱកាសនោះលោក ជា ចាន់តូ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងប្រជាជននៅទូទាំងស្រុកត្រូវចេះរៀបចំខ្លួនរៀនរស់ជាមួយកូវូដ១៩ ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចឡើងវិញតបតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕