(សៀមរាប)៖ កូនឈើចម្រុះសរុបចំនួន៥,០៩៧ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដល់ព្រះសង្ឃ ព្រមទាំងសាធារណជនពីថ្ងៃទី១៥-២២ ខែតុលា ឆ្នាំ២០២១។ ដើមឈើដែលចែកចាយទាំងនោះរួមមាន៖
* ប្រគេទកូនឈើជូនតំណាងភិក្ខុចូឡវរធម្មោ ហ៊ី ជីតៅ ព្រះគ្រូចៅអធិការវត្តសិតវ័ន (មហាវិហារ) ចំនួន៥០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឥន្ទនេល៥០ដើម ត្របែកព្រៃ៥០ដើម រំដួល៥០ដើម និងថ្កុល៥០ដើម។
* ប្រគេទកូនឈើជូនព្រះចរណសោភ័ណ គង់ សុភាព ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើងចំនួន១,៧០០ដើម ដើម្បីយកទៅដាំក្នុងពិធីដាំកូនឈើក្នុងបរិវេណវត្តនេះជាមួយកាមសិក្សាការីមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ច្រេស១០០ដើម គគីរ៣០០ដើម ពពេល១០០ដើម ត្រយឹង១០០ដើម ផ្តៀក១០០ដើម រំដួល២០០ដើម អង្គារបុស្ស១០០ដើម និងថ្កុល១០០ដើម។
* ផ្តល់កូនឈើជូនលោក ឈុំ រី នាយកវិទ្យាល័យបាយ័នចំនួន១២០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ និងក្នុងបរិវេណសាលារៀន ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៧០ដើម និងរំដួល៥០ដើម។
* ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរាចំនួន៦៧៧ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នៅខាងលិចខ្លោងទ្វារទន្លេអុំ និងនៅតាមស្ទឹងភូមិមណ្ឌល៣ (ខាងជើងស្ពានរ៉ោករ៉ាក)។ កូនឈើទាំងនោះរួមមាន ស្រឡៅ៧៧ដើម បេង៥០ដើម ធ្នង់១០០ដើម ច្រេស៥០ដើម រំដួល២០០ដើម អង្គារបុស្ស ៥០ដើម ថ្កុល៥០ដើម ឥន្ទនេល៥០ដើម និងចារ៥០ដើម។
* ផ្តល់កូនឈើជូនលោក បុល សុខធម្ម ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបចំនួន៣៥០ដើម ដើម្បីយកទៅដាំនៅវត្តកងរី ស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម និងច្រេស៥០ដើម។
* ផ្តល់កូនឈើជូនលោក ប៊ុន យូឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម គគីរ១០០ដើម កកោះ១០០ដើម ឈើទាល១០០ដើម រំដួល១០០ដើម អង្គារបុស្ស១០០ដើម ថ្កុល១០០ដើម ក្ងោក១០០ដើម ឥន្ទនេល១០០ដើម និងត្របែកព្រៃ១០០ដើម។
* ផ្តល់កូនឈើជូនលោក ផុន សុភី តំណាងអង្គការកុមារកំព្រាក្នុងសេចក្តីសង្ឃឹមថ្មីចំនួន៥០ដើម ដើម្បីយកទៅដាំក្នុងមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១៥ដើម និងបេង១៥ដើម។
* ផ្តល់កូនឈើជូនលោក សម ពិសាល ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបចំនួន៣០០ដើម ដើម្បីយកទៅដាំនៅវត្តពោធិវង្ស វត្តថ្កូវ វត្តពោធិធំ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម និងបេង១០០ដើម។
* ផ្តល់កូនឈើជូនលោក ព្រហ្ម សំអ៊ាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រំដួល១២៥ដើម និងក្ងោក៧៥ដើម៕