Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook បន្តទម្លាយវគ្គទី១៤៖ «លោក កឹម សុខា ប្រើសម្តីអាសអាភាស អសីលធម៌ មិនស័ក្តិសមជាមេបក្សនយោបាយឡើយ»

08-04-2016 12:14

(ភ្នំពេញ)៖​ តាមរយៈ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០១៦នេះថា៖ «លោក កឹម សុខា ប្រើសម្តីអាសអាភាស អសីលធម៌ មិនស័ក្តិសមជាមេបក្សនយោបាយឡើយ»។

Facebook បានបន្តសរសេររៀបរាប់ថា៖ «ខ្ញុំម្ចាស់ផេក រឿងពិត CNRP មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសឲ្យបានជ្រាបថា ដោយសារប៉ុន្មានថ្ងៃខាងមុខទៀតនេះ ជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ អាស្រ័យហេតុនេះ ខ្ញុំសូមផ្អាកការបង្ហោះផ្សាយនូវរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានទំនាក់ទំនង ជាមួយប្រពន្ធចុងយួន និងជាមួយបណ្តាស្រីស្នេហ៍ជាច្រើននាក់នោះ មួយរយៈសិន ហើយនឹងបន្តទម្លាយសារសម្តី និងសំឡេងឆ្លើយឆ្លងរឿងរ៉ាវស្នេហា និងបញ្ហានានារបស់លោក កឹម សុខា ជាបន្តទៀត នៅក្រោយចប់បុណ្យចូលឆ្នាំថ្មីហើយ ដែលអាចនឹងចាប់ផ្តើមបង្ហោះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ខាងមុខជាថ្មីទៀត»។

សូមស្តាប់សារសម្លេងរបស់លោក កឹម សុខា៖

រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី ១៤

រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី ១៤លោក កឹម សុខា ប្រើសម្តីអាសអាភាស អសីលធម៌៖

Posted by រឿងពិត CNRP on Thursday, April 7, 2016