(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរកឃើញ ម្ចាស់ ជ័យលាភី ក្នុងការប្រកួតប្រជែងនិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីអាស៊ាន ក្នុងនោះ ពួកគេទទួលបានដូចខាងក្រោម៖

១៖ លោកស្រី ឈុត ចិន្តា ជាម្ចាស់ជ័យលាភី
២៖ កញ្ញា សេង ពុទិ្ធកា៖ ប្រាក់រង្វាន់លើកទឹកចិត្ត
៣៖ លោក ឆេង ចំណាន៖ ប្រាក់រង្វាន់លើកទឹកចិត្ត
៤៖ លោក សុខ បញ្ញា៖ ប្រាក់រង្វាន់លើកទឹកចិត្ត
៥៖ លោក សឿន ចាន់ណារ៉ា៖ ប្រាក់រង្វាន់លើកទឹកចិត្ត

និមិត្តសញ្ញាអាស៊ាន២០២២ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោយពីពិធីផ្ទេរតំណែងប្រធានប្តូរវេនអាស៊ានពីព្រុយណេ មកកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ាទី៣៨ និងទី៣៩ នាថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១៕