Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបគណៈប្រតិភូខេត្តវិញឡុង សាធារណៈរដ្ឋវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើង

08-04-2016 11:36

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៦នេះ គណៈប្រតិភូខេត្តវិញឡុង សាធារណៈរដ្ឋវៀតណាម ដឹកនាំដោយលោក ត្រឹង វ៉ាង់ទូ អភិបាលរងខេត្ត រួមទាំងគណៈប្រតិភូអមដំណើរមួយចំនួន បានជួបពិភាក្សា ការងារជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើង នៃខេត្តទាំង២។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្តសូមសម្តែង នៅការសាទរដល់ស្មារតីរាប់អាន ក្នុងនាមប្រទេសជិតខាង ភូមិផងរបងជាមួយ ជាពិសេសសាមគ្គីភាព សហការប្រតិបត្តិការ អន្តរជាតិផងដែរ ។

លោកអភិបាលបានលើកឡើងទៀតថា ប្រទេសវៀតណាម និងកម្ពុជាមានចំណងសាមគ្គីភាពជាមិត្តធ្លាប់ជួយវាយផ្តួលរំលំរបបខ្មែរដែល បានកាប់សម្លាប់ប្រជាជន ខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃក្នុងទស្សវត្សន៌ឆ្នាំ៧០ ។

លោក ត្រឹង វ៉ាង់ទូ អភិបាលរងខេត្តវិញឡុង ប្រទេសវៀតណាម បានជូនពរដល់ថ្នាក់ដឹកនាំនៃ ខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសចូលឆ្នាំនាពេលនេះ ហើយខេត្តវិញឡុង របស់វៀតណាម និងខេត្តកំពង់ស្ពឺរបស់កម្ពុជានិងបន្តសហប្រតិបត្តិការឲ្យបានល្អ។

នៅថ្ងៃដដែលក្រុមគណៈប្រតិភូវៀតណាម នេះបានអញ្ជើញចូលសួរសុខទុក្ខ នាយទាហាន នាយទាហានរងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផងដែរ ។

ភាគីទាំង២ បានសន្យារក្សា និងបង្កើនទំនាក់ទំនងរវាងកងកម្លាំង និងកងកម្លាំងជាប្រទេសជិតខាងគ្នា និងឈរលើស្មារតីសហប្រតិបត្តិការ ចង់បានសន្តិភាព សេរីភាព និងសុភមង្គលជាបងប្អូន៕