(កណ្តាល)៖ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាព្រមទាំងសហការីជាថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញសាកសួរសុខទុក្ខ និង ប្រគល់ដំណាប់ល្មើ ៣០កេះ គម្ពីអាល់គួរអាន ៦កេះ សំពត់រំសព ១០០ឈុត និងថវិកាមួយចំនួន ជូនដល់គណៈអុីមាំខេត្តកណ្តាល ដើម្បីចាត់ចែងប្រើប្រាស់។

អំណោយដែលទទួលបាននាពេលនេះ បានមកពីការជួយឧបត្ថមពីសប្បុរសជនប្រទេសអារ៉ាប់បុីសាវឌី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក ណាសៀត អូស្មាន បានក្រើនរំលឹកដល់សមាជិក-សមាជិកា នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវប្រាកដថាខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មី សម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលានឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕