(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយដោយបានប្រកាសថា តំបន់ដែលមានទឹកសមុទ្រពណ៌បៃតងខ្ចី នៅខេត្តកែប និងតំបន់ជុំវិញនោះ មិនមានសារធាតុគ្រោះថ្នាក់ទេ។
នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា៖ បន្ទាប់ពីកើតមានបញ្ហាទឹកសមុទ្រប្រែពណ៌បៃតង នៅឆ្នេរសមុទ្រកែប អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានចុះអង្កេតតាមដានយ៉ាងល្អិតល្អន់ នៅតាមទីតាំងកើតហេតុនៅក្នុងភូមិសាស្រ្តខេត្តកែប និងតំបន់ជុំវិញ ដោយបានដងយកសំណាកទឹក នៅតាមទីតាំងចំនួន០៧កន្លែង ជាច្រើនលើកបន្តបន្ទាប់មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីសិក្សាអំពីមូលហេតុ និងផលប៉ះពាល់។ ជាលទ្ធផលបង្ហាញថា គុណភាពទឹកនៅតាមតំបន់ដែលទទួលរងគ្រោះ មិនមានឃើញវត្តមសារធាតុគ្រោះថ្នាក់ ដែលអាចបង្កហានីភ័យធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថានទឹកទេ។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖