(ភ្នំពេញ)៖ ដើម្បីអបអរសាទរគំរប់ខួប១៧ឆ្នាំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មន្ទីរព្យាបាលធ្មេញបស្ចិម បានផ្តល់ជូនពិសេស ការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ បញ្ជុះតម្លៃ៥០ភាគរយ សម្រាប់ការសំអាតធ្មេញ។ ការផ្តល់ជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ នៅគ្រប់សាខាទាំងអស់របស់មន្ទីរព្យាបាលធ្មេញបស្ចិម។ សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង 017 300 300 ។
សូមបញ្ជាក់ថា មន្ទីរព្យាបាលធ្មេញបស្ចិម បានចាប់ដំណើរការតាំងពីឆ្នាំ១៩៩៩ និងព្យាបាលជូនអ្នកជំងឺជិត២០ម៉ឺននាក់ ក្នុងនោះអ្នកជំងឺបរទេស២៦ភាគរយ។ មន្ទីរព្យាបាលធ្មេញដែលធំជាងគេនៅកម្ពុជានេះ ដែលដំបូងមានកៅអីព្យាលបាលធ្មេញតែមួយគត់ បច្ចុប្បន្នមានកៅអីធ្មេញរហូតដល់៥០ មានទីតាំងធំៗបួននៅ ភ្នំពេញ និងខេត្តសៀមរាប មានបុគ្គលិកបំពេញការងារ ១៤៦នាក់ និងទន្តបណ្ឌិតខ្មែរ បរទេស៣៥នាក់។ លើសពីនេះបស្ចិម ត្រូវបានទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ISO 9001-2008 ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១១៕