(ភ្នំពេញ)៖ ភាពយន្ដឯកសារចំនួន៨ របស់គម្រោង តោះថតភាពយន្ដឯកសារនៅកម្ពុជា សម្រាប់ឆ្នាំ២០២១នេះ បានបញ្ជាក់ហើយថា និងមានវត្តមានបង្ហាញទស្សនិកជន នៅក្នុងឆ្នាំ២០២១នេះ។ ភាពយន្ដឯកសារទាំង៨ជាស្នាដៃរបស់សិក្ខាកាមគម្រោង «តោះថតភាពយន្ដឯកសារ» ឆ្នាំ២០១៩ ចំនួន៤រឿង និង៤រឿងទៀត ជាសមិទ្ធិផលរបស់សិក្ខាកាម តោះថតភាពយន្ដឯកសារ នៅខេត្តរតនគិរី ដែលជាជនជាតិដើមភាគតិច។

ភាពយន្ដឯកសារចំនួន៤ ពីគម្រោងតោះថតឯកសារ នៅកម្ពុជាឆ្នាំ២០១៩ ទាំង៤រឿងរឿង មានដូចជា៖
*ទី១៖ មានចំណងជើងថា «ស្នេហ៍ឆ្លងវេលា» ដោយលោក ជា តារា ម្ចាស់ពានរង្វាន់ភាពយន្ដឯកសារ ល្អដាច់គេ ក្នុងចំណោមភាពយន្ដទាំង៨ របស់ គម្រោងសិក្ខាសាលាតាមខេត្ត រួមជំនាន់ទាំង៤ខេត្ត,
*ទី២៖ មានចំណងជើងថា «ផលប៉ះពាល់នៃសារព័ត៌មាន» ដោយ កញ្ញា អៀ សូនីតា ក្នុងគម្រោង «ជំរំភាពយន្ដឯកសារ» ភ្នំពេញឆ្នាំ២០១៩,
*ទី៣៖ មានចំណងជើងថា «ព្រៃសំរាម» ដោយលោក ស្រេង ឡេង ក្នុងគម្រោងសិក្ខាសាលាតាមខេត្ត នៅខេត្តសៀមរាម និង
*ទី៤៖ ចំណងជើងថា «ផលលំបាករបស់អ្នកសារព័ត៌មាន» ដោយកញ្ញា អ៊ុង នីតា ក្នុងគម្រោង «ជំរំភាពយន្ដឯកសារភ្នំពេញ» ឆ្នាំ២០១៩។

ចំណែកភាពយន្ដឯកសារចំនួន៤ទៀត ជាស្នាដៃរបស់បងប្អូនជនជាតិដើមភាគតិច នៅខេត្តរតនគិរី ក្រោមគម្រោង «តោះថតភាពយន្ដឯកសារកម្ពុជា» ឆ្នាំ២០២១នេះ នៅក្រោមប្រធានបទ សេរីភាពនៃការបញ្ចេញមតិ ភាពក្រីក្រ ការរៀបការវ័យក្មេង អ្នកស្រលាញ់ភេទដូចគ្នា។
* ភាពយន្ដឯកសារទី១ មានចំណងជើងថា «ផ្ការុះរោយ» ដោយក្រុមលោក ម៉ាំង លៀន,
* ភាពយន្ដឯកសារទី២ មានចំណងជើងថា «ឧបករភ្លេងជនជាតិដើមភាគតិច គ្រឹង គង» ដោយក្រុមលោក សែម ម៉ៅ,
* ភាពយន្ដឯកសារទី៣ មានចំណងជើងថា «ផលប៉ះពាល់នៃផ្សែងបារីក្នុងសហគមន៍» ដោយក្រុមរបស់កញ្ញា ភឿន ពេទ្យ
* ភាពយន្ដឯកសារទី៤ មានចំណងជើងថា «ការបោះបង់ការសិក្សារបស់ជនជាតិដើមភាគតិច» របស់ក្រុមលោក ប៊ឹន សាវឿន។

ភាពយន្ដឯកសារនីមួយៗ សុទ្ធតែបង្កប់នូវសារអប់រំដោយឡែកៗ ដែលជារឿងរ៉ាវដែលបានកើតឡើងក្នុងសហគមន៍របស់ សមិទ្ធិកររបស់យើងផងដែរ។
អ្វីដែលកាន់តែពិសេសថែមទៀតនោះលោកអ្នកនឹងបានជួបជាមួយពួកគាត់ដើម្បីសំណេះសំណាលពីរឿងរ៉ាវនៅពីក្រោយខ្នងនៃការផលិតភាពយន្ដឯកសារទាំងនោះផងដែរ។
សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ ដើម្បីធ្វើការចុះឈ្មោះចូលរួម Let's Document Cambodia Showcase ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ទៅចាប់ពីម៉ោង ២៖០០នាទី ដល់ ៤៖០០នាទី រសៀល។
សម្រាប់ការវិភាគផ្សេងៗ មហោស្រពភាពយន្ដខ្លី ចតុមុខ បានប្រកាសនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន តាមរយៈតំណភ្ជាប់នេះ Chaktomuk Short Film Festival៕