Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះពរ សម្តេចម៉ែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​

08-04-2016 09:45

(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។

ក្នុងលិខិតរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម នៃពិធីទទួលអំណរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលនឹងឈានចូលក្នុងថិរវេលា ដ៏ឆាប់ៗខាងមុខនេះ ជាបឋមទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត លំឱនកាយថ្វាយព្រះមង្គលពរបវរសួស្តី មហាប្រសើរ សូមហ្លួងម៉ែ ជាអម្ចាស់ ទ្រង់ព្រះប្រកបដោយព្រះបរមសុខភាពល្អពេញ បរិបូណ៍ ព្រះពលានុភាពមាំទាំខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់វាងវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីសម្តេចគង់ជាម្លប់ដល់ កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជុំ សុខដុមរមនាជាភិយ្យោភាព ដរាបតរៀងទៅ»

សូមអានសារលិខិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងស្រុង៖​