(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានថ្វាយលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ក្នុងលិខិតរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម នៃពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលនឹងឈានចូលក្នុងថិរវេលា ដ៏ឆាប់ៗខាងមុខនេះ ជាបឋមទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត លំឱនកាយថ្វាយព្រះមង្គលពរបវរសួស្តី សិរីវឌ្ឍនាមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ សម្តេចទ្រង់ព្រះប្រកបដោយព្រះបរមសុខភាពល្អពេញ បរិបូណ៍ ព្រះពលានុភាពមាំទាំខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់វាងវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីសម្តេចទ្រង់គង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជារាស្ត្រជាមីង មា បងប្អូន កូនចៅ របស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជុំសុខដុមរមនាជាភិយ្យោភាព ដរាបតរៀងទៅ»៕
សូមអានសារលិខិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងស្រុង៖