(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិខ្មែរ៦នាក់ និងរឹបអូសគ្រឿងញៀន ជិត៣គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣៖៥០នាទី កម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរៈសេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និងលោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរ សារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់៖

១៖ ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ
២៖ ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ
៣៖ ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
៤៖ ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
៥៖ ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៦៖ ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។ ចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ជិត៣គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕