(ហ្សាកាតា)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី បានរៀបចំដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលនេះជាសញ្ញាអាក្រក់មួយ បង្ហាញពីភាពតានតឹង និងភាពភាពប្រទូស្តរាយ កាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងត្បូង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា កងកម្លាំងយោធា ៤អង្គភាពនឹងត្រូវដាក់ពង្រាយទៅតាមតំបន់ពិសេសៗមួយចំនួន ដែលតំបន់ទាំងនោះ ត្រូវបានឥណ្ឌូនេស៊ី អះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន ហើយការដាក់ទ័ពនេះគឺដើម្បីការពារពីការឈ្លានពាន។
គួរបញ្ជាក់ផងដែរថា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រុយណេ និងឥណ្ឌូនេស៊ី បានកើតមានជម្លោះដណ្ដើមដែនសមុទ្រចិននេះ ព្រោះតែវាជាផ្លូវទឹកដ៏សំខាន់ដែលអាចរកចំណូលបានរាប់ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕