(ក្រចេះ)៖ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្តីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះតទៅ។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ដ បានបញ្ជាក់ថា រាល់សកម្មភាព មុខរបរ និងអាជីវកម្មរមណីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ ក្លឹបហាត់ប្រាណអាចដំណើរ ការឡើងវិញបានដោយតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលចាំបាច់នានា និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវដោយត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬដែលសម្រាប់លាងដៃ ធ្វើការវាស់កម្ដៅនៅមុខច្រកចេញ-ចូល ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដក្រចេះ៖