(រតនៈគិរី)៖ រដ្ឋបាលជលផលស្រុកលំផាត់ ខេត្តរតនគិរី សហការជាមួយកម្លាំងអធិការដ្ឋានស្រុក និងកម្លាំងសឹករង បានបង្ក្រាបករណីនេសាទខុសច្បាប់ ព្រមទាំងបានដកហូត ឧបករណ៍នេសាទខុសច្បាប់មួយចំនួននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។ លោក ផាត់ បញ្ញា នាយផ្នែករដ្ឋបាលជលផលលំផាត់ បានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបានរួមមាន ក្បាលឆក់ត្រី២ គ្រឿង ម៉ូតូ៣គ្រឿង និងអាគុយ២ ស្ថិតនៅចំណុចអូរកាឡេះ ភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
បច្ចុប្បន្ន វត្ថុតាងត្រូវបាននាំយកទៅរក្សាទុក នៅរដ្ឋបាលជលផលខេត្តរតនគិរី ដើម្បីចាត់ចែងតាមច្បាប់ជលផល៕