Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តរតនគិរី បើកឱ្យធ្វើចរាចរណ៍ឡើងវិញ សម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទម្ងន់៥តោនចុះក្រោម នៅលើកំណាត់លេខ៧៦A រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគីរី

21-10-2021 17:15

(រតនគិរី)៖ រដ្ឋបាលខេត្ដរតនគិរី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យបើកឱ្យចរាចរណ៍ឡើងវិញនូវមធ្យោបាយធ្វើដំណើរមានទម្ងន់៥តោនចុះក្រោម នៅលើកំណាត់ផ្លូវជាតិលេខ៧៦A រវាងខេត្តរតនគិរី-ខេត្តមណ្ឌលគីរី ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៧២-២៧៣ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមបញ្ជាក់ថា ក្នុងន័យដើម្បីបញ្ចៀសបានការខូចខាតផ្លូវដោយសារមធ្យោបាយធ្វើដំណើរធុនធ្ងន់ រដ្ឋបាលខេត្តរតនគិរី សូមបន្តផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវជាតិខាងលើនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដរតនគិរី៖