(ណៃពិដោ)៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងជាមនុស្សសំខាន់បំផុតនៅក្រោយរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នៅថ្ងៃព្រហស្បរិ៍នេះ បានអះអាងថា លោកស្រីនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យមានការដោះលែងអ្នកទោសនយោបាយមួយចំនួន នាថ្ងៃបុណ្យចូលឆ្នាំថ្មីនារយៈពេលប៉ុន្មានខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា។
នៅក្នុងសេចក្ដីប្រកាសរបស់លោកស្រី ស៊ូជី បានឲ្យដឹងថា លោកស្រីនឹងស្នើទៅកាន់ស្ថាប័នតុលាការឲ្យមានការដោះលែងអ្នកទោសនយោបាយ, សកម្មជននយោបាយ និងក្រុមនិស្សិតមួយចំនួនទៀត ដែលជាប់ពន្ធធនាគារដោយសារបញ្ហានយោបាយ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ការដោះលែងនឹងត្រូវធ្វើឡើងតាមផ្លូវច្បាប់ ហើយវាក៏អាស្រ័យទៅលើតុលាការផងដែរ ប៉ុន្តែលោកស្រីនឹងខិតខំឲ្យអស់ពីលទ្ធភាព៕