(កណ្ដាល)៖ មន្ត្រីយោធាលោក ងួន មករា បានបញ្ជាក់ថា មានជនអនាមិកលួចយកអាខោនហ្វេសប៊ុករបស់លោកទៅប្រើប្រាស់ដោយខ្ចីលុយគេជាច្រើននាក់ ហើយលោកស្នើឲ្យអ្នកស្គាល់លោកកុំឲ្យចាញ់បោក និងប្រកាសមិនទទួលខុសត្រូវឡើយ។

ជាមួយគ្នានេះ លោក ងួន មករា ក៏បានបញ្ជាក់ផងដែរថា លោកបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បិចាត់ការតាមច្បាប់ផងដែរ។

លោក ងួន មករា បានបន្តថា «អាខោនហ្វេសប៊ុកដែលត្រូវគេហែកយកមានឈ្មោះ Nguon Makara ហើយជនល្មើសបានឆាតទៅខ្ចីលុយបងប្អូនមិត្តភក្ដិជាច្រើននាក់ ដូច្នេះលោកសូមប្រកាសជាសាធារណ: និងអ្នកដែលស្គាល់លោកសូមកុំចាញ់បោកអាខោនហ្វេសប៊ុកនេះទៀត»