Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការមូល​បត្រកម្ពុជា ឲ្យម្ចាស់អាជីវ​កម្ម​លើការជួញ​ដូរហាង​ឆេងមាស និងហាង​ឆេង​រូបិយបណ្ណ ដែលគ្មាន​អាជ្ញា​បណ្ណ ប្រញាប់​ទៅ​សុំអាជ្ញា​បណ្ណ

07-04-2016 17:41

(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី៧ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ឲ្យម្ចាស់អាជីវកម្មលើការជួញដូរ ហាងឆេងមាស ហាងឆេងរូបិយបណ្ណ កិច្ចសន្យាគម្លាតថ្លៃ ជាដើម ដែលពុំទាន់មានអាជ្ញាបណ្ណ សូមប្រញាប់ទៅដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណស្របច្បាប់ និងបទប្បញ្ញតិជាធរមាន។

គណៈកម្មការមូលបត្រកម្ពុជា ក៏បានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានច្បាស់លាស់ក្នុងាករសម្រេចចិត្តលើការវិនិយោគលើអាជីវកម្មឧបករណ៍និស្សន្ទនេះ ដែលត្រូវមានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖