(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦៦នាក់, ជាសះស្បើយ២៧០នាក់, ស្លាប់ចំនួន១២នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤២លាន ៣២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩២ម៉ឺននាក់ និងជាសះស្បើយជាង ២១៩លាន ៦៧ម៉ឺននាក់!

៣៖ រាជរដ្ឋាភិបាល សម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល៣ខែទៀត

៤៖ WHO មានផែនការទិញថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck សម្រាប់បណ្ដាប្រទេសក្រីក្រ

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលសម្រេចលទ្ធផលបានយ៉ាងល្អប្រសេីរ

៦៖ កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនពិតជាបានធ្វើតេស្ត មីស៉ីលបាលីស្ទីក (SLBM) «ប្រភេទថ្មី» ចេញពីនាវាមុជទឹក

៧៖ មេដឹកនាំសហព័ន្ធសន្តិភាពសកល ហៅសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹកនាំសន្តិភាពសកល

៨៖ អង្គការ OECD៖ ពិភពលោកប្រឈមនឹងបញ្ហាសារពើពន្ធខ្លាំងជាងបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ-១៩

៩៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម សង្ឃឹមថា សេចក្តីថ្លែងការណ៍ស្តីពីពាណិជ្ជកម្ម ដែលនឹងប្រកាសនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់ WTO នឹងរួមចំណែកជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច

១០៖ មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកមកនៅត្រឹម ៦,៥ភាគរយ

១១៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែតុលា, ភ្លៀងបន្តធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ

១២៖ ថៃ៖ មនុស្សជិត ៩,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៩នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៣៖ កម្ពុជានាំចេញផលិតផលទៅវៀតណាម ក្នុងតម្លៃ៣៧០០លានដុល្លារ កើនឡើងជិត៤ដង

១៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧១,៨០៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៥០០នាក់ស្លាប់ក្នុង១ថ្ងៃ

១៥៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដើម្បីទាក់ទាញការវិនិយោគពីអាស៊ី និងអឺរ៉ុប

១៦៖ ចិនចង់ឲ្យអាមេរិកបកស្រាយរឿង នាវាមុជទឹក-នុយក្លេអ៊ែរ បុកវត្ថុមិនស្គាល់ប្រភព នៅក្នុងសមុទ្រចិនខាងត្បូង

១៧៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌ និងសិល្បៈ អំឡុងពេលជំងឺកូវីដ១៩

- ព័ត៌មាន Fresh News Plus

១៖ Toyota វិនិយោគ ៣,៤ពាន់លាន ដុល្លារបង្កើតរោងចក្រផលិតអាគុយដំបូងបង្អស់របស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក

២៖ កីឡាករមិនបានចាក់វ៉ាក់សាំង ទំនងមិនត្រូវបានអនុញ្ញាតចូលរួមព្រឹត្តិការណ៍ Australian Open នោះទេ

៣៖ ការនាំចេញរថយន្តរបស់ជប៉ុន បានធ្លាក់ចុះជាង ៤០ភាគរយដោយសារកង្វះខាតគ្រឿងបន្លាស់ និងបន្ទះឈីបជាសកល

៤៖ លទ្ធផល UCL ចំនួន ៨គូប្រកួត ក្នុងនោះ Messi នៅតែធ្វើបានល្អដោយស៊ុត ២គ្រាប់ជាមួយ PSG

៥៖ សល់ ៩ថ្ងៃទៀត ខ្សែការពារដែលជួយបារាំងលើកពាន World Cup 2018 ត្រូវជាប់ពន្ធនាគារ ៦ខែ ករណីវាយមិត្តស្រី

៦៖ ក្រិក ប្រគល់ភ្លើងគប់អូឡាំពិក ឲ្យទៅអ្នករៀបចំព្រឹត្តិការណ៍ Beijing 2022

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)