(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយអង្គភាព K93 ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី វ៉ ធីអាន់ស៊ុង លេខាបក្សខេត្តអាងយ៉ាងវៀតណាម និងគណៈប្រតិភូចំនួន២០នាក់ទៀត ព្រមទាំងមានវត្តមានលោកប្រធានក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាមន្ត្រីរាជការ ជាច្រើនផងដែរ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងស្វាគមន៍ចំពោៈប្រតិភូថា កម្ពុជា-វៀតណាម ធ្លាប់មានចំណងសាមគ្គីភាពតាំងពីយូអង្វែង ដែលមិនអាចកាត់ថ្លៃបាន ហើយវៀតណាមក៏ធ្លាប់ជួយរុញច្រានរបបខ្មៅងងឹត «ខ្មែរក្រហម» ចេញពីប្រទេសកម្ពុជា ដែលរបបនេះបាន កាប់សម្លាប់ប្រជារាស្រ្តខ្មែរអស់ជាង៣លាននាក់។ លោកអភិបាលខេត្ត ដែលតំណាងឲ្យមន្ដ្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ស្ពឺ សូមជូនពរដល់ថ្នាក់ដឹកនាំក៏ដូចជា ប្រជាជនវៀតណាមក្នុងឱកាសចូលឆ្នាំថ្មីនេះផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពងស្ពឺ បានថ្លែងនូវការដឹងគុណដល់គណៈប្រភូវៀតណាម ដែលបានជួយឧបត្ថម្ភនៅអាគារប្រជុំមួយខ្នងទំហំ ១០ម×៣២ម ស្មើ៥បន្ទប់៕