Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ផៃ ស៊ីផាន ប្រៀបធៀបភាពខុសគ្នារវាង សម្តេចតេជោ ហ៊ុន សែន និងមេបក្សប្រឆាំង សម រង្ស៊ី, កឹម សុខា

07-04-2016 15:18

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើការប្រៀបធៀបនូវលក្ខណៈសម្បត្តិមួយចំនួនរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា។

លោក ផៃ ស៊ីផាន បានធ្វើការវាយតម្លៃលក្ខណៈសម្បត្តិសម្តេចតេជោ ហ៊ុន សែន ថា ជាឥស្សរជនរបស់ជាតិ ដែលបានពលីកម្លាំងកាយចិត្ត បញ្ញាស្មារតី ដើម្បីបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព ផ្ទុយពីមេដឹកនាំបក្សប្រឆាំង ដែលព្យាយាមញុះញង់បង្កើតឲ្យមានភាពចលាចល និងបំបែកបំបាក់នៅក្នុងសង្គមជាតិ។

ខាងក្រោមគឺជាលក្ខណៈសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ដែលលោក ផៃ ស៊ីផាន បាន បង្ហោះលើ Facebook របស់លោក៖
(១). សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- បញ្ចប់សង្រ្គាម នាំសន្តិភាពចូលស្រុក
- ពង្រឹង និង បង្កើតភាពក្សេមក្សាន្តជូនដល់ប្រជាជាតិ
- ផ្តល់ឱកាសក្នុងការអភិវឌ្ឍគ្រួសារ និង សង្គម
- រក្សាសន្តិភាពដើម្បីអភិវឌ្ឍធនធានមនុស្ស
- យុវជនទទួលបានចំណេះដឹង និងសញ្ញាប័ត្រ សប្បាយរីករាយ ជិតស្និតជាមួយតេជោ
- យុវជនក្លាយជាបណ្ឌិត

(២). លោក សម រង្ស៊ី និង លោក កឹម សុខា
- ញុះញង់បង្កើតឲ្យមានភាពចលាចល
- បំបែកបំបាក់នៅក្នុងសង្គមជាតិ
- ជួបជាមួយនិងយុវជន ញុះញង់បង្កើតភាពហិង្សា ឲ្យពួកគេក្លាយជាឧទ្ទាម
- យុវជនក្លាយជាទណ្ឌិត
- យុវជនគ្មានអនាគត ក្លាយជាឧទ្ទាមប្រឆាំង និងប្រជាជាតិខ្លួនឯង៕