(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននឹងកំពុងរៀបចំសន្និសីទកាសែតមួយ នៅម៉ោង ៣៖០០រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញការឃាត់ខ្លួន និងសាកសួរទៅលើ លោក ស៊ុត ឌីណា អគ្គរាជទូតខ្មែរប្រចាំនៅ ប្រទេសកូរ៉េខាងត្បូង។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា លោក ស៊ុត ឌីណា ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស៖ ទី១៖ កិបកេងលុយខុសច្បាប់ និងទី២៖ រំលោភអំណាច។
លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានមកដល់ប្រទេសកម្ពុជា៕ សូមទស្សនាផ្សាយផ្ទាល់៖