(ញ៉ូដេលី)៖ យ៉ាងហោចណាស់មនុស្ស ៧០នាក់បានស្លាប់ ដោយសារបញ្ហាអាកាសធាតុឡើងកម្ដៅខ្លាំង នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសឲ្យដឹងថា អាកាសធាតុបានឡើងក្ដៅខ្លាំងនៅក្នុងរដ្ឋ Telangana ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌូ ដោយបណ្ដាលឲ្យមនុស្ស ៧០នាក់ស្លាប់ ហើយអាចនឹងមានអ្នកស្លាប់កើនទៀត បើសិនជាអាកាសធាតុនៅតែបន្ដឡើងកម្ដៅ។
ក្នុងចំណោមអ្នកស្លាប់ភាគច្រើនគឺជាកម្មករ និងអ្នកដែលបម្រើការងារនៅក្នុងរោចក្រសិប្បកម្ម ជាពិសេសគឺអ្នកដែលធ្វើការងារនៅក្រោមពន្លឺថ្ងៃ ដោយពួកជួបនូវបញ្ហាគាំងបេះដួង និងខ្វះជាតិទឹកក្នុងខ្លួន ហើយនៅពេលនេះ រដ្ឋាភិបាលបានជួនដំណឹងឲ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ មានមនុស្សជាង ២៣៣០នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារការឡើងកម្ដៅខ្លាំង៕