Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU ប្រកាសថា លោក ស៊ុត ឌីណា មានលុយប្រមាណ ៧.២លានដុល្លារ និងមាស១២,៧៤គីឡូក្រាម

07-04-2016 13:18

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា លោក ស៊ុត ឌីណា ដែលអ្នកលេងបណ្តាញ សង្គម Facebook ឱ្យងារថាជាអគ្គរាជទូតក្រីក្រនោះ ត្រូវបានACUរកឃើញថា មានលុយ៧,២លានដុល្លារអាមេរិក និងមានមាស១២,៧៤គីឡូក្រាម។

លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានមកដល់ប្រទេសកម្ពុជា ហើយចូលប្រជុំនៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ACU ក៏បានសាកសួរលោក ស៊ុត ឌីណា រយៈពេល២ថ្ងៃ ផងដែរ។

សេចក្តីប្រកាសរបស់ ACU បានបញ្ជាក់ថា «អ.ប.ព មើលឃើញថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីកសាងសំណុំបែបបទបញ្ជូន ឯកឧត្តម ស៊ុត ឌីណា ទៅតុលាការតាមច្បាប់ជាធរមាន។... អាស្រ័យដោយពេលវេលា កសាងបែបទមានតែ ៤៨ម៉ោង អ.ប.ព សម្រេចកសាងសំណុំរឿងប្រមូលផ្តុំលើ២បទល្មើសសិន»។