(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំសន្និសីទកាសែតមួយ នៅម៉ោង ៣៖០០រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញការឃាត់ខ្លួន និងសាកសួរទៅលើ លោក ស៊ុត ឌីណា អគ្គរាជទូតខ្មែរប្រចាំនៅ ប្រទេសកូរ៉េខាងត្បូង។
លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានមកដល់ប្រទេសកម្ពុជា៕