(សៀមរាប)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីប្លន់ប្រដាប់អាវុធ បានកើតឡើង នៅម៉ោង៩៖០០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅភូមិគោកៀកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយក្រុមចោរប្រាប់ដោយកាំភ្លើង AK បានធ្វើសកម្មភាព បាញ់ប្លន់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់ប្លន់នេះ ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ ម៉ន ម៉ុយ ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ មួន ម៉ាច ភេទស្រី អាយុ៣៤ឆ្នាំ និងក្មួយជនរងគ្រោះ ឈ្មោះ ប៉ោង ត្រា ភេទប្រុស អាយុ២៣ឆ្នាំ របួសបាក់ភ្លៅខាងស្ដាំ ដោយសារត្រូវក្រុមចោរបាញ់។
ដោយឡែកទ្រព្យសម្បត្តិ ដែលបាត់បង់រួមមាន លុយបាតថៃ ៣០០០០បាត លុយខ្មែរ៣០លានរៀល លុយដុល្លារ៥០០០ដុល្លារ កងដៃប្លាទីន១ឈុត៥កង ចិញ្ចៀនមាស១វង់ ទម្ងន់១ជី និងទូរស័ព្ទ១គ្រឿង តម្លៃ២០០ដុល្លារផងដែរ សរុបទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ។
ប្រភពព័ត៌មានបានបញ្ជាក់ថា តាមសម្តីជនរងគ្រោះ ក្រុមចោរមានគ្នា៣នាក់ កាំភ្លើងពីដើម AK មួយដើម កាំភ្លើងខ្លីមួយដើម ដែកស្បែងមួយដើមផងដែរ៕