Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៩៥នាក់, ជាសះស្បើយ២៧៩នាក់, ស្លាប់ចំនួន១២នាក់ (៨នាក់អត់បានចាក់វ៉ាក់សាំង) (Video inside)

18-10-2021 11:54

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៩៥នាក់, អ្នកជំងឺចំនួន២៧៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់ (ក្នុងនោះ៨នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៦,៨៦០នាក់, អ្នកជាសះស្បើយសរុបចំនួន១១១,១៤៩នាក់, ស្លាប់សរុបចំនួន២,៦៧០នាក់៕