(ប៉ាគីស្ថាន)៖ ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន បាននិងកំពុងតែទទួលរងនូវដីបាក់យ៉ាងដំណំ ដែលបង្កឡើងដោយទឹកភ្លៀង ធ្លាក់មកជាច្រើនថ្ងៃជាប់ៗគ្នា បណ្តាលឲ្យដីនៅតាមជើងភ្នំ និងតំបន់ខ្ពង់រាបជាច្រើនទៀត ត្រូវហូរច្រោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។
គ្រោះធម្មជាតិដ៏អាក្រក់ខាងលើនេះ បានបណ្តាលឲ្យមនុស្ស ៩២នាក់ហើយបាត់បង់ជីវិត និង ៧៧នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេល០៥ថ្ងៃមកនេះ។ ក្រុមជួយសង្គ្រោះ បានទៅដល់ ខេត្ត Kohistan ភាគពាយ័ព្យប្រទេស ដើម្បីសង្គ្រោះប្រជាជនដែលងាយនឹងរងគ្រោះ នានាទៅកាន់ទីទួលមានសុវត្ថិភាព។
រហូតមកដល់ពេលនេះ អាកាសធាតុនៅភាគខាងជើងប៉ាគីស្ថាន ដែលតែងតែទទួលរងគ្រោះធម្មជាតិជារៀងរាល់ឆ្នាំនោះ ហាក់បានប្រសើរឡើងបន្តិចហើយ៕