(ភ្នំពេញ)៖ ក្រោយដំណើរការបោះឆ្នោត អស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ បានបិទបញ្ចប់ហើយ នាវេលាម៉ោង ៥៖០០ល្ងាច។ នេះបើតាមការប្រកាស របស់មន្ត្រីនៃគណៈមេធាវីកម្ពុជា។

តាមការក្រោងទុក, នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ គណៈមេធាវីនឹងរាប់សន្លឹកឆ្នោត ហើយនៅរសៀលថ្ងៃដដែល នឹងប្រកាសលទ្ធផល។

សូមជម្រាបថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី មានចំនួន ៣៣រូប ហើយបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បញ្ជាក់ថា មានបេក្ខភាពចំនួន ១១០រូប បានឈរឈ្មោះឲ្យគេបោះឆ្នោត ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០៕