(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែមេសានេះ បាចេញសេចក្តីជូនដំណឹងមួយ ស្តីពីការព្យាករស្ថានភាព អាកាសធាតុ នារដូវវស្សា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា រដូវវស្សាឆ្នាំនេះ នៅដើមរដូវដល់ពាក់កណ្តាលរដូវ របាយទឹកភ្លៀង អាចធ្លាក់ទាប ជាងមធ្យមភាគច្រើនឆ្នាំ ខណៈចាប់ពីពាក់កណ្តាលរដូវ ដល់ចុងរដូវ បរិមាណទឹកភ្លៀង អាចធ្លាក់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា រដូវវស្សាឆ្នាំ២០១៦នេះ នឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ដោយឡែកបាតុភូផ្គរ រន្ទះ ខ្យល់កន្ត្រាក់វិញ នៅតែមានឥទ្ធិពលខ្លាំង រហូតដល់ខែមិថុនា៕
ព័ត៌មានលម្អិតនៃស្ថានភាពអាកាសធាតុ ក្នុងរដូវវស្សាឆ្នាំនេះ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងទាំងស្រុង៖