(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកមានសញ្ជាតិ២ ឬច្រើន នៅតែអាចបម្រើជាតិបាន លើកលែងតែបុគ្គលដែលប្រាថ្នាតំណែងកំពូលទាំង៤ ពិសេសនាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែមិនអាចទទួលបាន http://fna.asia/e34fb14

២៖ សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើងវិញ http://fna.asia/5c6f48c

៣៖ កម្ពុជាកែប្រែលក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលប្រទេស, ៣ថ្ងៃសម្រាប់វិនិយោគិន, មន្រ្តីរាជការ និងរយៈពេល៧ថ្ងៃសម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស http://fna.asia/b3235d7

៤៖ ៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន១,៦៩៩លានដុល្លារ ធ្លាក់ចុះ៦.៨% http://fna.asia/6c4c8b9

៥៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ របាយការណ៍ដែលបង្ហាញថាកម្ពុជា អនុវត្តនីតិរដ្ឋទាបជាងគេបំផុត ក្នុងអំឡុងកូវីដ១៩ ជារឿងមិន សមហេតុផល http://fna.asia/43fe60a

៦៖ គ.ជ.ប៖ គណបក្សនយោបាយចំនួន៣ ដាក់ភ្នាក់ងារចូលរួមសង្កេតដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបចំនួន ៤២៨៩នាក់ http://fna.asia/422e83d

៧៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត http://fna.asia/c19ed46

៨៖ វ៉ាក់សាំងស៉ីណូវ៉ាក់២លានដូសទៀត ដែលជាជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា បានមកដល់កម្ពុជា http://fna.asia/dd4c484

៩៖ កម្ពុជាបញ្ជាក់ជំហររបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ចំពោះតំណាងអង្គទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា http://fna.asia/23762cb

១០៖ រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធកម្មរដ្ឋធម្មនុញ្ញ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យ និងសិក្សា http://fna.asia/9970892