(ភ្នំពេញ)៖ ដោយមើលឃើញ នូវតម្រូវការជាច្រើន របស់អតិថជនចំពោះប្រព័ន្ធ Technology និងភាពចាំបាច់ក្នុងការជ្រើសរើស យកនូវឧបករណ៏ប្រើប្រាស់ទំនើបៗ ជឿនលឿន សំរាប់ការអភិវឌ្ឍន៍ ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ឲ្យមានភាពរីកដុះដាល ស្របជាមួយនាពេលបច្ចុប្បន្ន ក្រុមហ៊ុន Campura បានសហការជាមួយក្រុមហ៊ុន EMC បង្កើតសិក្ខាសាលាជាថ្មីម្តងទៀត ដែលស្តីអំពី «Modernize & Transform Your IT Infrastructure to be Ahead of the Game in The Digital Era» ដើម្បីផ្ដល់ពត័មាន និងផលិតផលថ្មីៗ សម្រាប់ផ្គត់ផ្គង់ ទៅកាន់ស្ថាប័ន ទូរគមនាគមន៍ ធនាគារ មីក្រូហិរញ្ញវត្ថុ។
សិក្ខាសាលានេះបាន ប្រព្រឹត្ដិទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ (Sunway Hotel) ដោយបានមានការចូលរួម ពីសំណាក់់អតិថិជនជាច្រើន។
លោក ប៊ុន សុខលាភ ដែលជា Head of Pre-Sales របស់ក្រុមហ៊ុន Campura បានសំដែងការស្វាគមន៍ យ៉ាងរាក់ទាក់ទៅកាន់សំណាក់ អតិថិជនទាំងអស់ដែលបានចំណាយ ពេលវេលាចូលរួមសិក្ខសាលានេះ ហើយលោកបាន ថ្លែងអំណរគុណចំពោះក្រុមហ៊ុន EMC ដែលបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីឲ្យអតិថិជន បានយល់ដឹងអំពីអត្ថប្រយោជន៍ របស់ផលិតផល EMC។
លោកក៍បាន បញ្ជាក់បន្ថែមថា EMC គឺជាផលិតផល ដែលមានភាពពេញនិយម និងកំពុងឈានមុខគេសំរាប់ស្ថាប័ននានា ព្រមទាំងបានផ្ដល់នូវដំណោះស្រាយ ដ៏ល្អបំផុតតាមតំរូវការរបស់អតិថិជន។
លោក Rajiv Juneja ដែលជា Senior Manager- SEA Emerging Markets, របស់ក្រុមហ៊ុន EMC បានធ្វើបទបង្ហាញ និងណែអំពីផលិតផល EMC យ៉ាងក្បោះក្បាយ ដើម្បីអោយអតិថិជនបានស្វែងយល់ដឹងពី គុណប្រយោជន៍ក្នុងការប្រើប្រាស់ ផលិតសំរាប់ស្ថាប័ននីមួយៗ។ ដោយផលិតផលទាំងអស់នោះ ផ្តោតសំខាន់ទៅលើ Flash, Hyper-Converged Infrastructure and Data Protection.
លោក Rajiv Juneja សង្ឃឹមថា អតិថិជនទាំងអស់នឹងជួយ បន្តរគាំទ្រផលិតផល EMC ទៅមុខទៀតដែលមានក្រុមហ៊ុន Campura ជាដៃគូរយ៉ាងសំខាន់ ក្នុងការបំពេញតំរូវការនិង ជួយដោះស្រាយរាល់បញ្ហាផ្សេងៗ របស់អតិថិជនផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន EMC និងខិតខំរិះរកផលិតផលថ្មីៗជាច្រើនទៀតដើម្បី សំរួលភាពងាយស្រួលដល់អតិថិជន នាពេលអនាគត៕