(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈឣចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ បានប្រគល់សម្ភារបង្ការជំងឺកូវីដ១៩ រួមមាន៖ ឡាបូលាងដៃ, ម៉ាស៉ីនលាងដៃ, ឧបករណ៍លាងដៃ ម៉ាស៊ីនបាញ់កម្តៅ សាប៊ូលាងដៃ និងម៉ាស់ ប្រគល់ជូនសាលារៀនចំនួន២០០សាលា ទូទាំងខេត្តបន្ទាយមានជ័យ។

អំណាយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទាំងនេះត្រូវបានលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទៅប្រគល់ជូននាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមានការសប្បាយចិត្តណាស់ដោយទទួលបាននូវអំណោយសម្ភារបង្ការជំងឺកូវីដដ១៩ មានដូចជា៖ ឡាបូលាងដៃ ម៉ាស៉ីនលាងដៃ ឧបករណ៍ លាងដៃ ម៉ាស៊ីនបាញ់កម្តៅ សាប៊ូលាងដៃ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី យកទៅប្រគល់ឱ្យនាយកសាលាមានចំនួន២០០សាលា។

ក្នុងនោះលោក អ៊ុំ រាត្រី បានថ្លែងថា សម្រាប់សម្ភារបង្ការជំងឺកូវីដ១៩ យកទៅជូននាយកសាលាទាំង២០០សាលានោះ ក្នុងមានបំណងដើម្បីទ្រទ្រង់ និងពង្រឹងការបើកដំណើរការរៀនបង្រៀនឡើងវិញ សម្រាប់សាលារៀនចំណេះទូទៅសាធារណៈ និងឯកជន នៅ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា អំណោយ និងសម្ភារបបង្ការជំងឺកូវីដ១៩ ទាំងនោះរួមមាន៖ ម៉ាស់ចំនួន៧០០,០០០ម៉ាស់, ម៉ាស៊ីន វាស់កំដៅចំនួន ១,០០០គ្រឿង, ឡាបូលាងដៃ ចំនួន២១២គ្រឿង និងសាប៊ូលាងដៃ១០,០០០ដុំ៕