(ពោធិ៍សាត់)៖ នៅក្នុងឱកាសទទួលបានមុខតំណែងថ្មី និងភារកិច្ចថ្មី ក្នុងទឹកដីនៃខេត្តពោធិ៍សាត់, ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តទៅ និងជាពិសេសទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ឱ្យឆាប់ផុតរលុត។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូន ឯកឧត្ដម ជាវ តាយ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅៗជាទីស្រលាញ់ សូមជួបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕