យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែតុលា ៖ បង្ក្រាប២១ករណី ឃាត់ខ្លួន៤៩នាក់
14-10-2021 17:43
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២១ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី និងជួញដូរ១៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៧២៤ករណី ឃាត់មនុស្ស ១០,៣៨៨នាក់ (ស្រី៦២៥នាក់)៕