(បន្ទាយមានជ័យ)៖ មន្ត្រីគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ បានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រឿង ម៉ាក Fuso ពាក់ស្លាកលេខតាកែវ 3A-1599 ដោយពិនិត្យរកឃើញលួចនាំចូលកាំភ្លើងខ្លី ប្រើហ្គាសចំនួន៣០ដើម ដែលឈ្មួញទុច្ចិរតលួច បង្កប់ចូលក្នុងរថយន្តដឹកទំនិញ នាំចូលពីប្រទេសថៃ តាមច្រកប៉ោយប៉ែត។
សេចក្តីប្រកាសព័ត៌មានរបស់គយ និងរដ្ឋាករបានបញ្ជាក់ថា នេះជាលើកទី២ ក្នុងអំឡុងពេលប្រមាណតែ១១ថ្ងៃសោះ ដែលឈ្មួញខិលខូចមិនខ្លាចរអាច្បាប់ទាំងនោះ ជាការប៉ុនប៉ងនាំទំនិញហាមឃាត់ដាច់ខាត ចូលក្នុងទឹកដីកម្ពុជា៕
ព័ត៌មានលម្អិតសូមអាន សេចក្តីប្រកាសព័ត៌មានទាំងស្រុង៖