(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្តម៉ាក Land Rover ដែលជាម្ចាស់របស់រថយន្តប្រណីតប្រភេទ SUV ម៉ូដែល Range Rover Evoqueបានពង្រឹងការផលិតរថយន្តម៉ូដែលដ៏ពេញនិយមមួយនេះ។ម៉ូដែល Range Rover Evoqueជាប្រភេទរថយន្តប្រណីតខ្នាតតូចល្មមដែលត្រូវបានទទទទួលនូវការកែច្នៃបន្ថែមនិងអភិវឌ្ឍរចនាបទក៏ដូចជាបច្ចេកវិទ្យាសមនិងកេរ្តិ៍ឈ្មោះម៉ូដែលនាំមុខគេក្នុងទីផ្សារមួយនេះ។
ការកែច្នៃរចនាបទថ្មីៗរបស់ម៉ូដែលនេះរួមមានរចនាបទខាងក្រៅរថយន្តដូចជាកាងខាងមុខរចនាបទសំណាញ់ (grille) ចង្កៀងភ្លឺស្រស់សុទ្ធតែ LED ទាំងអស់និងរចនាបទយ៉ាន់បីបែបប្លែកៗគ្នាជាជំរើសជូនអ្នកប្រើប្រាស់។ចំណែកឯ
នៅខាងក្នុងរថយន្តវិញគឺមានការរចនាបទកៅអីប្រកបដោយផាសុកភាពនិងស្រោមកៅអីស្បែកយ៉ាងប្រណីតបន្ថែមទៀតរួមជាមួយនូវជំរើសពណ៍ថ្មីៗដូចជា Lunar Ice, Vintage Tan និង Dark Cherry។
ក្រលេកមើលលក្ខណៈរបស់ម៉ាស៊ីនវិញម៉ូដែលថ្មីនេះមានបំពាក់នូវម៉ាស៊ីនម៉ាស៊ូតមានបច្ចេកវិទ្យាIngeniumដែលមានទំងន់ស្រាលជាងមុនដល់ទៅ២០-៣០គីឡូក្រាមផ្តល់ជូននូវថាមពលនិងល្បឿនដល់ទៅ១៨០PS ។ម៉ាស៊ីនថ្មីនេះក៏មានការចំណាយប្រេងម៉ាស៊ូតតិចជាងមុនរហូតទៅ១៨%ហើយមានបំភាយឧស្ម័ន CO2 តិចបំផុតចំនួនត្រឹមតែ១០៩ក្រាម/គម។
សំរាប់អតិថិជនដែលនិយមប្រើប្រាស់ម៉ាស៊ីនប្រេងសាំងវិញម៉ូដែល Range Rover Evoqueថ្មីនេះផ្តល់ជូននូវម៉ាស៊ីនទំនើបរបស់ Land Rover គឺម៉ាស៊ីនបច្ចេកវិទ្យា Si4 ដែលប្រើប្រាស់ប្រេងសាំងហើយអាចផ្តល់ល្បឿនពី០-១០០គម/ម៉ោង (០-៦២mph) ក្នុងកំឡុងតែ៧.៦វិនាទីប៉ុណ្ណោះជាមួយនិងល្បឿនខ្ពស់ដល់ទៅ២១៧គម/ម៉ោង (១៣៥mph) ។ម៉ាស៊ីន Si4 នេះផ្តល់ជូនផងដែរនូវការសន្សំសំចៃប្រេងដែលមានការប្រើប្រាស់ប្រេងត្រឹមតែ៧.៨លីត្រក្នុង១០០គម (៣៦mpg) និងបំភាយឧស្ម័នCO2 ត្រឹមតែ១៨១ក្រាម/គមប៉ុណ្ណោះ។
ចំពោះការជាវរថយន្តប្រណីត Range Rover Evoqueឆ្នាំ២០១៦នេះក្រុមហ៊ុនអអិមអេខេមបូឌាមានការនាំចូលនិងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជានូវរថយន្តដែលសុទ្ធផ្ទាល់ពីរោងចក្រចក្រភពអង់គ្លេស។
ទំនាក់ទំនងព័ត៌មានបន្ថែមៈ
ក្រុមហ៊ុន RMA Cambodia, នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com Facebook: Jaguar Cambodia
landrovercambodia.com Facebook: Land Rover Cambodia