(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រុមហ៊ុន POSCAR បានរៀបចំសិក្ខាសាលាស្តីពី «កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការតភ្ជាប់ឌីជីថល និងស្ទែម (STEM) នៅក្នុងកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះទូទៅ ព្រមទាំងផ្សព្វផ្សាយពីការប្រើប្រាស់បច្ចេកទេសវិទ្យាក្នុងការច្នៃប្រឌិតការបង្រៀន-រៀន និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា ក៏ដូចជាផ្សព្វផ្សាយពីឱកាសក្នុងការសហការជាដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាជីវកម្មលើវិស័យអប់រំ។

សិក្ខាសាលាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មានគោលបំណងដើម្បី៖

១៖ យល់ដឹងអំពីការតភ្ជាប់ឌីជីថល និងស្ទែមនៅក្នុងកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា
២៖ យល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការច្នៃប្រឌិតការបង្រៀន-រៀន និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា
៣៖ ទទួលបានឱកាសក្នុងការសហការជាដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាជីវកម្មលើវិស័យអប់រំ៕

សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/wikischool.asia/videos/844234202928583