Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពត

13-10-2021 14:31

(កំពត)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។

សូមជម្រាបថា លោក ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ច ទៅជាអភិបាលខេត្តកំពត។ ចំណែកឯលោក ជាវ តាយ អតីតអភិបាលខេត្តកំពត ត្រូវផ្ទេរទៅជាអភិបាលខេត្តពោធិ៍សាត់វិញ៕