(ភ្នំពេញ)៖ ពិតជាប្លែកទៀតហើយ ជាមួយនឹងលោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt ដោយនៅពេលនេះ គឺជាការច្រៀងចម្រៀងជាភាសាខ្មែរ ដែលពីមុនយើងធ្លាប់ឃើញរួចមកហើយ នូវវិដេអូបង់សំណាញ់របស់លោក ជាមួយប្រជាកសិករ នៅខេត្តសៀមរាប។
ចម្រៀងដែលលោកឯកអគ្គរាជទូត អាមេរិកប្រចាំកម្ពុជា លើកយកមកច្រៀងនេះ មានចំណងជើងថា «បាត់អូន» ដែលច្រៀងក្នុងកម្មវិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយបុគ្គលិកបម្រើការងារក្នុងស្ថានទូត នាពេលថ្មីៗនេះ។
លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលមានប្រពន្ធជាជនជាតិខ្មែររូបនេះ បានច្រៀង និងរាំកម្សាន្តយ៉ាងសប្បាយ៕
"Bat Oun" (Losing You) by Hour Lavy (performed by Ambassador H...Thanks to our Cambodian
Posted by U.S. Embassy Phnom Penh, Cambodia on Tuesday, April 5, 2016